ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារសង្កាត់រដ្ឋបាលជលផលកណ្ដៀង ចូលរួមសហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិបង្រ្កាប បទល្មើសជលផលប្រចាំការនៅបឹងទន្លេសាបមានទីតាំងនៅកំពង់លួងដឹកនាំដោយ លោក ជា សោភ័ណ វរះសេនីយ៍ឯក តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្រ្តីបរិស្ថាន កងរាជអាវុធហត្ថស្រុក និងយោធាខេត្ត ដែលមានកម្លាំងសរុប ១៦នាក់ កាណូតចំនួន ៤គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ចាប់ពីចារុះ ដល់ព្រំប្រទល់ ស្រុកបាកាន ភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ជាលទ្ធផលបានចំនួន ០១ករណី បំផ្លាញចោល
វត្ថុតាងរួមមាន ៖
- របាំងសាច់អួនប្រវែង ៣.០០០ ម៉ែត្រ ចំនួន ០៧ខ្សែ
- ក្បាលបរចំនួន ១០គ្រឿង
- បង្គោលចំនួន ៥០០ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៥០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម