មាតិកា
កិច្ចប្រជុំ​ពិភាក្សា និងសិក្សាអំពីយុទ្ធសាស្ត្រដើម្បីពង្រឹងសហគមន៍ក្រុមផលិតឈានទៅរកភាពម្ចាស់ការក្នុងការគ្រប់គ្រងដោយខ្លួនឯងនៅសាលប្រជុំ​មន្ទីរ​សុខាភិបាល​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ២១ ធ្នូ ២០២២
85

ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២​ លោកស្រី​ ជ័យ​ ចន្នី​ និងក្រុមការងារនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមប្រជុំពិភាក្សា និងសិក្សាអំពីយុទ្ធសាស្ត្រដើម្បីពង្រឹងសហគមន៍ក្រុមផលិតឈានទៅរកភាពម្ចាស់ការក្នុងការគ្រប់គ្រងដោយខ្លួនឯង ដែលរៀបចំដោយអង្គការ​ ADRA នៅសាលប្រជុំមន្ទីរសុខាភិបាល​ ខេត្តពោធិ៍សាត់ ដោយ​មានការចូលរួម ពីក្រុមអ្នកលក់ធាតុចូលកសិកម្ម អង្គការដៃគូ​ ក្រុមការងារអង្គការ​ ADRA,​ ប្រធានការិយាល័យគ្រប់គ្រងធនធានធម្មជាតិ ស្រុក ភ្នំក្រវាញ បាកាន កណ្តៀង,​ ក្រុមប្រឹក្សាឃុំពាក់ព័ន្ធ,ក្រុមអ្នកប្រមូលទិញនិងលក់បន្លែ,ក្រុមផលិតបន្លែសុវត្ថិភាពមកពីស្រុកវាលវែង បាកាន កណ្តៀង និង​ក្រុងពោធិ៍សាត់ សរុបនាក់ចូលរួម​ចំនួន ៤៦នាក់ ស្រី១០នាក់​ ។​
គោលបំណងកិច្ចប្រជុំ ប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការពង្រឹងការងារដល់ក្រុមផលិត ដើម្បីអោយមានភាពយូអង្វែងបន្ទាប់ពីគម្រោងត្រូវបាន​បញ្ចប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter