ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក កែវចាន់កែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានអញ្ជេីញចូលក្នុងវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៤ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ នៅសាលាស្រុកតាលោសែនជ័យ ។ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្តម គិត សុផា អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរជំនាញ ក្រុមប្រឹក្សាស្រុក ឃុំ និងមានការចូលរួមពីប្រជាពលរដ្ឋ ក្រុមយុវជន សរុបរួម ១៦០នាក់ កនុងនោះស្រី ២៣នាក់ ។
ដែលមានកម្មវិធីដូចខាងក្រោម៖
១.មតិសំណេះសំណាល ឯកឧត្តម ម៉ក់ រ៉ា
២.របាយការណ៍បូកសរុប ស្តីពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២
៣.កម្មវិធីសំណួរ និងចម្លើយ ដឹកនាំដោយឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តសំណួរភាគច្រេីនសុទ្ធតែទាក់ទងនិងធនធានទឹក ដូចជាខ្វះប្រឡាយ ខ្វះលូ ខូចប្រឡាយ ទាក់ទងអភិវឌ្ឍជនបទ ផ្លូវស្ពាន យឺតយាវ សំបុត្រកំណើត អត្តសញ្ញាណបណ្ណ សុំដីសម្បទានសហគមន៍កសិកម្ម
៤.មតិរបស់អភិបាលស្រុក
៥.មតិរបស់អភិបាលរងខេត្ត បូកសរុបរបាយការណ៍
៦.ការផ្តល់អនុសាសន៍ និងបិទកម្មវិធី ដោយប្រធានក្រុមប្រឹក្សាខេត្ត ។