ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយ កសិកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាសូឡាបូមទឹក ដំណើរការដោយថាមពលព្រះអាទិត្យក្នុងវិស័យកសិកម្ម ទៅកាន់អាជ្ញាធរឃុំ ភូមិ និងកសិករដែលមានសក្តានុពលក្នុងការដាំដំណាំនៅក្នុងឃុំអូសោម ស្រុកវាលវែង ។ ដែលរៀបចំដោយ អង្គការPIN និងក្រុមហ៊ុន agrosolar។
គោលបំណង
១. ដើម្បីឲ្យភាគីអ្នកពាក់ព័ន្ធបានដឹងពីសេវាកម្មរបស់ក្រុមហ៊ុននិងការអនុវត្តក្នុងតំបន់
២. ផ្សព្វផ្សាយពីការលក់បច្ចេកវិទ្យាថាមពលព្រះអាទិត្យ
៣. បង្កើនកិច្ចសហការរវាងភាគីអ្នកពាក់ព័ន្ធ
កម្មវិធីនេះមានអ្នកចូលរួមសរុប ២៥នាក់ ស្រី ៥នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម