ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួតបានចូលរួមសម្របសម្រួលរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ អាណត្តិទី២ភូមិពុទ្រាមឃុំអូរសណ្តាន់ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគណៈកម្មាការ និងសមាជិកសហគមន៍ ក្រោមអធិបតីភាព លោក គឺម ប៊ុនសម្បត្តិ ជំទប់ទី១ ឃុំអូរសណ្តាន់ដែលមានអ្នកចូលរួមសរុប ៦៣នាក់ ស្ត្រី៣១នាក់ លទ្ធផលឆ្នោតរើសយក១១នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម