ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លោកមួន វុឌ្ឍី អនុប្រធានការិយាល័យ និងមន្ត្រីបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃជំងឺអុតក្តាមគោក្របី ដោយមានការសហការពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន
+ដែលមានអ្នកចូលរួមដូចជា
-មន្រ្តីមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ០២នាក់
-ថ្នាក់ដឹកនាំ និងមន្ត្រី០៣នាក់
-ភ្នាក់ងារសុខភាពសត្វភូមិ០៧នាក់
-កសិករ២៩នាក់
សរុប=៤១នាក់/ស្រី២៣នាក់
គោលបំណងកម្មវិធី
-ផ្សព្វផ្សាយដល់កសិករអោយយល់ដឹងអំពីផលប៉ះពាល់នៃជំងឺឆ្លងលេីសត្វ ជាពិសេសជំងឺអុតក្តាម
-ណែនាំឱ្យកសិករយកចិត្តទុកដាក់ថែទាំសត្វ និងយកសត្វទៅចាក់វ៉ាក់សាំងការពារនៅពេលមានយុទ្ធនាការចុះចាក់ម្តងៗ(អុតក្តាម សារទឹក និងដុំពកស្បែកគោក្របី)
-យកសំណាកលេីគោក្របីដែលកំពុងឈឺ(សំណាកពងបែកក្នុងមាត់ អណ្ដាត)
លទ្ធផល
-កសិករបានយល់ដឹងពីរោគសញ្ញា និងវិធីសាស្ត្រថែទាំសត្វ
-បានយកសំណាកពីសត្វគោក្របីចំនួន០៦សំណាក ដេីម្បីធ្វើរោគវិនិច្ឆ័យ
-បានផ្តល់ថ្នាំព្យាបាល សម្ភារៈបរិក្ខាមួយចំនួនជូនភ្នាក់ងារសុខភាពសត្វភូមិ
២/លោកថា វ៉ាន់ថេន មន្ត្រីការិយាល័យ បានចូលរួមសហការជាមួយវិទ្យាស្ថានប៉ាស្ទ័រ ដេីម្បីចុះសំណាក ដូចជា បរាសិតលេីជ្រូក បរាសិតលេីគោ សត្វល្អិតក្នុងសំបុកត្រចៀកកាំ ស្វែងរកប្រភេទសត្វល្អិតថ្មីៗនៅក្នុងព្រៃ ក្នុងគោលបំណងសិក្សាអំពីការវិវត្តន៍ថ្មីនៃជំងឺលេីសត្វ។
៣/លោក ផន សុភា មន្ត្រីការិយាល័យ បានចុះត្រួតពិនិត្យការងារសាងសង់ឡជីវឧស្ម័នNBP នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។