ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ លោក វ.ទោ ជា សោភ័ណ្ឌ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក វរសេនីយ៍ទោ ច័ន្ទ វិសុទ្ធ តំណាងអគ្គស្នងការនគរបាលជាតិ លោក ឈិន តួ នាយអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបស្តីទី កងរាជអាវុធហត្ថស្រុកបាកាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បរិស្ថាន យោធភូមិភាគ៥ និងយោធាខេត្ត ដែលមានកម្លាំងសរុបចំនួន ៣៨នាក់ និងកាណូតចំនួន ០៧គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីព្រែកក្បាលតោលមកដល់ព្រែកដីរនាតបាន ០១ករណី បំផ្លាញចោល វត្ថុតាងរួមមាន
- របាំងសាច់អួនប្រវែង ៥.៥០០ម៉ែត្រ (១១ខ្សែ)
- ក្បាលបរចំនួន ២២គ្រឿង
- បង្គោលចំនួន ៩៥០ដើម
- ត្រីចំរុះទម្ងន់ ១១០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម