មាតិកា
ផ្នែករដ្ឋបាលជលផលក្រគរ​ បង្ក្រាបបទល្មេីសនេសាទខុសច្បាប់នៅចំណុចអន្លង់រាំង ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ដល់ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ
ចេញ​ផ្សាយ ២៤ ធ្នូ ២០២២
79

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២​ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរនៃខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ដឹកនាំដោយ​ លោក​ ភុន សុវណ្ណា សហការជាមួយកម្លាំងរាជអាវធហត្ថខេត្ត និងកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិ៍សាត់ សរុបកម្លាំង​ ០៧នាក់​ មធ្យោបាយការណូត​ ០២​គ្រឿង ។ បានចេញប្រតិត្តិការបង្ក្រាបបទល្មើសនេសាទពីចំណុចអន្លង់រាំង ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ដល់ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ។
ជាលទ្ធផលបង្ក្រាបបទល្មើសនេសាទដោយឧបករណ៍ឆ្នុករួមផ្សំអំពូលភ្លើងបាន០១ករណី ។ វត្ថុតាងមាន :
        - សាច់ឆ្នុកចំនួន ០២វង់
        - ធុងអាគុយចំនួន០៧
        - អំពូលភ្លើងចំនួន០៣
        - អាំងវែទ័រ  ចំនួន០៨គ្រឿង
        - ខ្សែភ្លើងប្រវែង៧០ម៉ែត្រ
        - ខ្សែរួមផ្សំប្រវែង១៥០ម៉ែត្រ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter