មាតិកា
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងប្រដាប់អាវុធ ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៤ ធ្នូ ២០២២
81

ថ្ងៃសៅរ៍២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២  លោក ហៃ ធូរ៉ា ប្រធានមន្ទីរបាន អមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងប្រដាប់អាវុធ ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ដែលក្នុងនោះមាន កងកម្លាំងអនុសេនាធំលេខ១, កងកម្លាំងវរៈការពារព្រំដែនលេខ៥០១, កងកម្លាំងវរៈសេនាតូចលេខ១ និងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥។ក្នុងពេលជាមួយគ្នា ឯកឧត្តមអភិបាល
ខេត្ត បាននាំយកនូវអង្ករ២តោន ស្រាបៀរ១០០កេះ មី១០០កេះ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ប្រហុក៥០គីឡូ ត្រីងៀត៥០គីឡូ អាវរងាមួយចំនួន ស័ង្កសី២០០សន្លឹក ក្បឿង២០០សន្លឹក និងការពិនិត្យលទ្ធភាពសម្រាប់គ្រួសារកងទ័ពដែលមិនមានដីធ្លីពិតប្រាកដ។

ចំនួនអ្នកចូលទស្សនា
Flag Counter