ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹក នាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ ចូល
រួមសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោក វរសេនីយ៍ឯក ញឹម នី មេបញ្ជាការង និងយោធាខេត្ត ដែលមានកម្លាំងសរុប ១៣នាក់ កាណូតចំនួន ៣គ្រឿង បានចុះប្រតិបត្តិ ការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ក្រឡុកក្រដេរវិច ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ជាលទ្ធផលបានចំនួន ០១ករណី បំផ្លាញចោល
វត្ថុតាងរួមមាន ៖
- របាំងសាច់អួនប្រវែង ១.១០០ ម៉ែត្រ ចំនួន ០៤ខ្សែ
- លូកងសាច់អួនចំនួន ៥គ្រឿង
- បង្គោលចំនួន ៣៥០ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ២៥គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម