ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពីការធ្វើបច្ចុប្បន្នភាពផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ និងលទ្ធផលនៃការសិក្សាស្រាវជ្រាវគោលនយោបាយដែលសម្រេច។ ក្រោមអធិបតីភាពលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ក់ មូនី ប្រធាននាយកដ្ឋានផែនការស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធានមន្ទីរ និងក្រុមការងារគម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម