ថ្ងៃអាទិត្យ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ និងសហការី បានអមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិរបោះរាំង ឃុំអូរតាប៉ោង ភូមិព្នៅ និងភូមិ កោះខ្ជាយ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយពីទទួលបានស្រូវពូជ(OM5451) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមបញ្ជាក់ដែរថា ស្រុកបាកានមាន ប្រជាជន៨២៥គ្រួសារទទួលបានស្រូវពូជស្តាឡើងវិញពីប្រមុខរាជរដ្ឋាភិបាលផ្ទៃដីចំនួន ៣៧០២ហិកតា ដំណើរការស្តាឡើងវិញ១០០% កំពង់មានការលូតលាស់ល្អគួរឱ្យកត់សំគាល់
* បើតាមការប៉ាន់ស្មាន ទិន្នផលរំពឹងទុក ១ហិកតា អាចចន្លោះ ពី៤តោន ទៅ៧តោន ប្រសិនមានទឹកគ្រប់គ្រាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម