ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួម ពិធីប្រគល់សញ្ញាបត្រដល់អតីតគរុសិស្សជំនាន់ទី៣៧ ចំនួន ៤០នាក់ ស្រី ៣៦ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាល ខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាគរុកោសល្យ និងវីក្រិតភាពខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រូ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងបងប្អូនគរុសិស្សជំនាន់ទី៣៧ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម