ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការត្រៀមលក្ខណៈចូលរួមពិធីអបអសាទរពិធីឆ្លងឆ្នាំសកល ២០២៣ នៅបុរីវប្បធម៌ប្រវត្តិសាស្រ្តកោះសំពៅមាស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួមពី លោក អនុប្រធានមន្ទីរ ការិយាល័យក្សេត្រសាស្រ្ត ផ្សព្វផ្សាយកសិកម្ម និង រដ្ឋបាលសរុប០៦នាក់។ ចំណុចសំខាន់គឺត្រៀមនូវផលិតផលកសិកម្ម សុវត្ថិភាព ដូចជាផ្លែឈើ បន្លែ និងកូនឈើ សម្រាប់តាំងក្នុងកន្លែងពិធី ជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម