ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោក ម៉ែន សុខជា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមពិធីប្រកាសទទួលស្គាល់ សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលប្រចាំខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព របស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបណ្តាញកិច្ចសហប្រតិបត្តិការអង្គការសម្រាប់ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
គោលបំណងនៃការបង្កើត វ.ស.ស
- សម្របសម្រួលការងារសង្គមស៊ីវិល ដើម្បីសម្រេចឲ្យបាននូវសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា ។
- ប្រមូលផ្តុំទស្សនៈ និងមតិយោបល់ពីសំណាក់ក្រុមបញ្ញវន្ត ក្រុមអ្នកស្រាវជ្រាវបណ្ឌិតសភាចារ្យ និងសង្គមស៊ីវិល តាមរយៈការពិភាក្សា និងការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ។
- លទ្ធផលនៃកិច្ចពិភាក្សា និងការស្រាវជ្រាវនឹងត្រូវប្រើប្រាស់ជាធាតុចូល សម្រាប់ការរៀបចំនូវសំណើគោលនយោបាយថ្មីៗ ដែលបម្រើឲ្យផលប្រយោជន៍សាធារណៈ តាមគោលការណ៍ស្ម័គ្រចិត្ត ។ សមាជិកចូលរួមសរុបចំនួន ១៤៥នាក់ ស្រ្តី ២៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម