មាតិកា
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅសាលាក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ២៧ ធ្នូ ២០២២
68

ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅសាលាក្រុងពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្តពោធ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ក្នុងនោះមានការអញ្ជើញចូលរួម ពីឯកឧត្ត លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ក្រុមប្រឹក្សាក្រុង លោក លោកស្រី ប្រធាន​ និងអនុប្រធានមន្ទីរជុំវិញខេត្ត លោកនាយករដ្ឋបាលនិងក្រុមការងាររដ្ឋបាលសាលាខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី តំណាងយុវជន តំណាងប្រព័ន្ធផ្សាយមូលដ្ឋាន មេភូមិ និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមទាំងអស់ចំនួន ១៧០ នាក់ ស្រី ៣៦នាក់​ ។​ លទ្ធផលវេទិកា មានសំណួរសរុប ចំនួន ៤០ ពាក់ព័ន្ធ លូ ផ្លូវ ភ្លើង និងប្លង់រឹង ដោយគណ:អធិប្បាយបតី អភិបាលក្រុង និងមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធបានចូលរួម ឆ្លើយបំភ្លឺបានគ្រប់សំណួរទាំងអស់ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter