មាតិកា
វេទិការផ្សារពិពណ៌​ផលិតផលកសិកម្មរបស់សហគមន៍កសិកម្ម នៅមន្ទីរ​ពាណិជ្ជកម្ម​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ ធ្នូ ២០២២
135

ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោក​ កែវ​ច័ន្ទ​កែវ​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ រួមនិងលោក​ មាស​ សេត​  ប្រធាន​ការិយាល័យ​ក្សេត្រសាស្រ្ត​ និងផលិតភាពកសិកម្ម​,​ លោក​ សៅ​ វណ្ណៈ​  ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ បានអញ្ជេីញ​ចូលរួម​ វេទិការផ្សារពិពណ៌​ផលិតផលកសិកម្មរបស់សហគមន៍កសិកម្ម ក្នុងខេត្តពោធិ៍សាត់​ ។នៅមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់​ ដោយមានការអញ្ជើញចូលរួមពី​ លោក ពេជ្រ សុវណ្ណ អនុប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តពោធិ៍សាត់,​ លោក ឆាយ គឹមម៉ុង អភិបាលនៃគណអភិបាលស្រុកកណ្តៀង,​ លោកស្រី សិល រជ្ជនី អនុប្រធានគម្រោងប្រូម៉ាឃីត (អង្កការADRA),​ ប្រធានការិយាល័សហគមន៍កសិម្ម លោកប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាល លោកប្រធានការិយាល័យ ក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកកណ្តៀង បាកាន ភ្នំក្រវាញ និងស្រុកវាលវែង តំណាងអង្គការ​ (សៀត,EPDO,ADRA,FNN)​ ក្រុមប្រឹក្សាឃុំ,ថ្នាក់ដឹកនាំសហគមន៍កសិកម្ម,កសិករក្រុមផលិត​ (បន្លែ,ផ្លែឈើ,មាន់) សរុបអ្នកចូលរួមចំនួន​ ១៨០នាក់​ ស្រី​ ១៣០នាក់ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter