មាតិកា
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៤ អណត្តិទី៣ ឆ្នាំ ២០២២ នៅសាលាស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ ធ្នូ ២០២២
67

ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមកម្មវិធីវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៤ អណត្តិទី៣ ឆ្នាំ ២០២២ នៅសាលាស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត  ឯកឧត្តមលោកជំទាវ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក លោកនាយករដ្ឋបាលសាលាខេត្តនិងក្រុមការងារ លោកអភិបាលស្រុក​ និងក្រុមការងាររដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ មេភូមិ ក្រុមយុវជន និងប្រជាពលរដ្ឋ សរុបចំនួន ២០៩ នាក់ ស្រី ៤៩ នាក់ ។​ លទ្ធផលក្នុងអង្គវេទិកា មានសំណួរ ចំនួន១៧ ទាក់ទងនឹង វិស័យសារធារណ:ការ ធនធានទឹក ថាមពលអគ្គីសនី វិស័យដីធ្លី ឧស្សាហកម្ម និងវិស័យសុខាភិបាល គណ:អធិបតី និងមន្ទីរពាក់ព័ន្ធបានចូលរួមដោះស្រាយ និងឆ្លើយបំភ្លឺបាន ១០០% អង្គវេទិកាបានប្រព្រិត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាតាមការគ្រោងទុក ។

ចំនួនអ្នកចូលទស្សនា
Flag Counter