ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មាន នាយរងខណ្ឌ នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ លោក ខាត់ ពុយ អភិបាលរងស្រុក សហការជាមួយ ក្រុមការងារថ្នាក់ជាតិ លោក ច្រឹង តាំងលី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោក វរសេនីយ៍ឯក ជា សោភ័ណ្ឌ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកតំណាងអគ្គស្នងការនគរបាលជាតិ រួមមានកងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដពោធិ៍សាត់ ចុះអធិការកិច្ច បង្រ្កាបបទល្មើសការដាក់របាំងលប លើសប្រវែងកំណត់ ដោយប្រើប្រាស់កំលាំងសរុប ៤៣នាក់ និងកាណូតចំនួន ០៦គ្រឿងចាប់ពីជ្រោយស្ដី ឃុំក្បាលត្រាច រហូតដល់ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ធំ-កំពង់ឆ្នាំង
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី
- របាំង៩ ខ្សែ ប្រវែង ១.៨៥០ម៉ែត្រ (លើសប្រវែងកំណត់)
- បង្គោល ចំនួន ១៧០ដើម
- ចាក់លែងត្រី ២៥គីឡូក្រាម
ជាចុងក្រោយក្រុមការងារ បានផ្សព្វផ្សាយនៅតំបន់ក-ដប ឲ្យរុះរើ ទុកសម្រាប់ត្រីធ្វើចរាចរណ៍ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម