ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមដំណេីរដោយលោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យការងារដាំដុះ និងប្រមូលផលដំណាំបន្លែ របស់ក្រុមផលិតបន្លែសុវត្ថិភាព នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានដាំដុះបន្លែ ខាត់ណាផ្កា ប៉េងប៉ោះ សណ្តែកគួរ និងពោត ជាដើម ។ សម្រាប់ខាត់ណាផ្កា កសិករដាំក្នុងផ្ទះសំណាញ់ ទំហំ ២០x៥០ម = ១.០០០ម៉ែត្រការេ បានប្រមូលផលជាបណ្តើរៗ រហូតមកដល់ពេលនេះប្រមូលផលបាន ៤១០គីឡូក្រាម (៤០ភាគរយនៃ ផ្ទៃដីដែលបានដាំ) ដែលបានតម្លៃ ៦.០០០រៀល ក្នុងមួយគីឡូក្រាម ។ សម្រាប់ដំណាំប៉េងប៉ោះទើបចាប់ផ្តើមផ្លែ និងដំណាំសណ្តែកគួរ ទើបតែដាំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម