មាតិកា
សិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងចែករំលែកផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៣​ នៅសាលាស្រុក ក្រគរ
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
75

ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២​ លោក​ ម៉ែន​ សុខជា​អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​  បានចូលរួម សិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងចែករំលែកផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៣។ នៅសាលាស្រុក ក្រគរ ក្រោមអធិបតីភាព លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ​ មានមតិសំណេះសំណាលជាមួយសមាជិកសហគមន៍ ឲ្យខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់នៅ ការងារដាំដុះ បង្កបង្កើនផល និងការចិញ្ចឹមសត្វតាមលក្ខណះបច្ចេកទេស ។ សមាជិកចូលរួមសរុប ៦១នាក់ ស្រ្តី ២៦ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter