មាតិកា
ពង្រឹងកិច្ចសហការក្នុងការអនុវត្តការងាររបស់មន្ទីរពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
85

ថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានចូលរួមប្រជុំស្តីពីការពង្រឹងកិច្ចសហការក្នុងការអនុវត្តការងាររបស់មន្ទីរពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ គោលបំណងកិច្ចប្រជុំ ដើម្បីបង្កើនកិច្ចសហការ និងការទទួលព័ត៍មានពីការងារសំខាន់ៗ រវាងមន្ទីរ អភិវឌ្ឍន៍ជនបទ​ ធនធានទឹកទទួលបាន នូវប្រសិទ្ធភាព និងភាពស័ក្តសិទ្ធ ដោយមានការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកអនុប្រធានមន្ទីរធនធានទឹក និងកសិកម្ម សរុបចំនួន០៤ នាក់ ស្រី ០១ នាក់។លទ្ធផលកិច្ចប្រជុំ :
-មន្ទីរនីមួយៗបានរាយការណ៍ពីសកម្មភាពសំខាន់ៗដែលបានអនុវត្តនិងផែនការងារអនុវត្តបន្ត២០២៣ ។ 
-បានបង្កើតក្រុម group Telegram មន្ទីរទាំងបី ដើម្បីរាយការណ៍ពីសកម្មភាពសំខាន់ៗនិងចាំបាច់ប្រចាំថ្ងៃ  ។
-ផែនការគ្រោងនិង ជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅតាមមន្ទីរទាំងបី នាពេលខាងមុខនេះ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter