ថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោកថា វ៉ាន់ថេន មន្ត្រី បានចុះត្រួតពិនិត្យទីតាំងសាងសង់កសិដ្ឋានចិញ្ចឹមមាន់សាច់ របស់លោកស្រី ថូ ចាន់ធី ដេីម្បីរៀបចំធ្វើប្លង់បច្ចេកទេសកសិដ្ឋាន ខ្នាតធំ ដែលមានទីតាំងស្ថិតនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ កសិដ្ឋានកំពុងដំណើរការសាងសង់បានប្រមាណ៨០% និងមានផែនការដាក់ចិញ្ចឹមកូនមាន់សាច់នៅក្នុងខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម