ថ្ងៃអាទិត្យ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាល
ខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិចិន្តាយ, ភូមិប៉ោឡោ និងទីតាំងមុខសាលាឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបាន ការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងប្រជាកសិករមក្រោយទទួលបានសំណូមតាមរយៈ លេខទូរស័ព្ទការពីពេលថ្មីៗនេះ ។ក្នុងពេលនោះដែរ ឯកឧត្តម
អភិបាលខេត្ត បានណែនាំ និងផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ ពិសេសមន្ទីរធានធានទឹកខេត្ត ត្រូវគ្រប់គ្រង និងផ្តល់លទ្ធភាពបើកទឹកឱ្យបានគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋបង្កបង្កើនផលស្រូវស្តារឡើងវិញ ឱ្យបានចប់សព្វគ្រប់ ក្រោយពីទទួលបានស្រូវពូជ (OM) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមកធ្លាប់បានលិចលង់ខូចខាត ដោយសារទឹកជំនន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម