មាតិកា
សកម្មភាព​បង្ក្រាបបទល្មើសជលផលនៅចំនុចបឹងផ្ទោល និងកន្សោមពោធិ៍
ចេញ​ផ្សាយ ០២ មករា ២០២៣
62

ថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយ បរិស្ថានស្រុកបាកាន យោធាខេត្ត និងសហគមន៍ព្រែកក្រ ដែលមានកម្លាំងសរុបចំនួន ១០នាក់ និងកាណូតចំនួន ០៣គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសជលផលនៅចំនុចបឹងផ្ទោល និងកន្សោមពោធិ៍បាន ០១ករណី បំផ្លាញចោល វត្ថុតាងរួមមាន
- របាំងសាច់អួនប្រវែង ១.១០០ម៉ែត្រ (២ខ្សែ)
- ក្បាលបរចំនួន ០៤គ្រឿង
- បង្គោលចំនួន ៤០០ដើម
- ត្រីចំរុះទម្ងន់ ២០គីឡូក្រាម
ជាចុងក្រោយប្រជាពលរដ្ឋចំនួន០៤គ្រួសារបានស្នើរ​សុំរុះរើដោយខ្លួនឯងទុកប្រវែង២០០ម៉ែត្រ (រុះរើរួចជាស្ថាពរ) ។

ចំនួនអ្នកចូលទស្សនា
Flag Counter