មាតិកា
ការចុះពិនិត្យស្ថានភាពដំណាំស្រូវបង្ហាញបច្ចេកទេសព្រោះស្រូវដោយប្រើម៉ាស៊ីន នៅភូមិលាវ សង្កាត់​ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០២ មករា ២០២៣
109

ថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ 
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារមាន លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងលោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យស្ថានភាពដំណាំស្រូវបង្ហាញបច្ចេកទេសព្រោះស្រូវដោយប្រើម៉ាស៊ីនព្រោះ នៅភូមិលាវ សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​ ។ តាមការពិនិត្យជាក់ស្តែងឃើញថាដំណាំស្រូវមានបញ្ហាជួបប្រទះនូវជម្ងឺប្លាស់ ដែល​បង្កឡើងដោយ មេរោគពពួកផ្សិត​ ។ តាមការណែនាំអ្នកបច្ចេកទេសឲ្យធ្វើការបាញ់ថ្នាំកម្ចាត់ពពួកផ្សិតដូចជា Benomyl, Cabendazim, Isoprothiolane ជាដើម ហើយបន្ទាប់ពីជម្ងឺលែងមានការ រាលដាលហើយនោះទើបបញ្ចូលទឹកបាចជីបន្តទៀត​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter