មាតិកា
ពិធីចុះសំណេះសំណាលជាមួយបងប្អូនជនពិការ​ស្ថិតនៅ​បរិវេណ វត្តរលាប ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សា​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៤ មករា ២០២៣
57

ថ្ងៃអង្គារ៍១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័កឆ ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរបានចូលរួមពិធីចុះសំណេះសំណាលជាមួយបងប្អូនជនពិការស្ថិតនៅបរិវេណ វត្តរលាប ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សា​ ក្រោមអធិបតីភាពលោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង ខេត្ត  ឯកឧត្តមទិត សំអឿន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង/សង្កាត់ មេភូមិ និងក្រុមការងារកសិកម្ម ។ 
ក្រុមការងារបានពាំនាំអង្ករចំនួន៩៦០គីឡូក្រាម ជាអំណោយរបស់សម្តេចតេជោ  ចែកជូនបងប្អូនជនពិការ មកពីភូមិរលាប ៦៤ នាក់ ភូមិអូរថ្កូវ ៣៤នាក់  ក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម។
បន្ទាប់ពីចប់កម្មវិធីសំណេះ សំណាលរួចមក ក្រុមការងារបានពិភាក្សាលើគម្រោងស្នើសុំផ្លូវថ្មី១ខ្សែ ភ្ជាប់ពីភូមិអូរថ្កូវទៅភូមិរលាប មានប្រវែង ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ក្រាលដីស ឱ្យភូមិ សង្កាត់ ធ្វើសំណើគោរពជូនឯកឧត្តមអភិបាលខេត្ត តាមរយៈក្រុមការងារដើម្បីដាក់ជូនឯកឧត្តម ពិនិត្យសម្រេចទៅតាមលទ្ធភាពជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter