ថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម បានមកចូលរួមប្រជុំស្តីពី ការពិភាក្សាលើការអនុវត្ត គម្រោងសម្បទានដីសេដ្ឋកិច្ច ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់សម្តចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច ។ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ( សាលប្រជុំនាងនួន )ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមប្រតិភូ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផែនការស្ថិតិ នាយកដ្ឋានព្រៃឈើ និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១៩ ខេត្ត ពាក់ព័ន្ធដីសម្បទានសេដ្ឋកិច្ច ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ ស្រី ០១នាក់ ។ លទ្ធផលអង្គប្រជុំ ឯកឧត្តម បានសុំ អោយគ្រប់មន្ទីរកសិកម្មតាមបណ្តាខេត្តពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំរបាយការណ៍បច្ចុប្បន្នភាព ដោយត្រូវសរសេរ ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដោយត្រូវសរសេររំលេច លើគម្រោងដីសម្បទានដីសេដ្ឋកិច្ច គម្រោងទិន្នន័យដែលមាន ដោយភ្ជាប់ព្រឹត្តការណ៍ព័ត៍មាន និងត្រូវរំលេចនៅសំណើរវិធានការណ៍ និងកិបធ្វើជាសៀវភៅ សម្រាប់គម្រោងដីសម្បទានដីសេដ្ឋកិច្ច ដោយដាក់ឈ្មោះខេត្ត និងផ្ញើរមកក្រសួងអោយបានទៀងទាត់ និងទាន់ពេលវេលា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម