ថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ លោក ផន សុភា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលបាន៖
១. ជម្រុញកសិករដែលចាប់អារម្មណ៍ចង់សាងសង់ឡ លទ្ធផលគាត់បានសម្រេចចិត្តសាងសង់ឡទំហំ៤ម៉ែត្រគូប និងបានពិនិត្យទីតាំងសាងសង់ឡភ្លាមៗ នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន
២. ពិនិត្យការសាងសង់ឡ មានទំហំ៦ម៉ែត្រគូប នៅភូមិសំរោង ឃុំបឹងបត់កណ្តោល ស្រុកបាកាន
៣. បង្រៀនពីការប្រើប្រាស់ និងការថែទាំចង្រានទៅដល់កសិករ
៤. ពិនិត្យការសាងសង់ឡ មានទំហំ៦ម៉ែត្រគូប នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។ ដោយមានផែនការបន្ត ចុះត្រួតពិនិត្យទីតាំងសាងសង់ឡជីវឧស្ម័ន NBP ទំហំ៨ម៉ែត្រគូប នៅឃុំក្រពេីពីរ ស្រុកវាលវែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម