មាតិកា
កិច្ចប្រជុំ​ស្ដីពីរបាយការណ៍​លទ្ធផល​ការងារប្រចាំឆ្នាំ២០២២​ (M1,M2) និងការរៀបចំផែនការចំណាយឆ្នាំ​ ២០២៣
ចេញ​ផ្សាយ ០៦ មករា ២០២៣
169

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣​ លោក​ កែវ​ ចន្ទ័កែវ​ អនុប្រធាន​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានដឹកនាំកិច្ចប្រជុំស្ដីពី​ របាយការណ៍​សមិទ្ធិកម្ម​ ឆ្នាំ២០២២​ ប្រចាំឆមាស​ និង​ប្រចាំឆ្នាំ​ (M1&M2) និង​នីតិវិធី​ត្រៀមចំណាយសម្រាប់ឆ្នាំ​ ២០២៣​ នៅ​នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ ។ កិច្ចប្រជុំ​បានបង្ហាញអំពី៖​

-​ របាយការណ៍​សមិទ្ធិកម្ម​ឆ្នាំ២០២២​

-​ ទំរង់វាយតម្លៃ​ប្រចាំ​ត្រីមាស​ និង​ប្រចាំឆ្នាំ​ M1&M2

-​ និង​នីតិវិធី​ចំណាយ​សម្រាប់​ឆ្នាំ​២០២៣​ ។ 

ដោយមានការចូលរួម​ លោកនាយខណ្ឌ​រដ្ឋបាលព្រៃឈើ​ លោកនាយខណ្ឌរដ្ឋបាលជលផល​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ការិយាល័យ​ទាំង១០​ និងមន្រ្តីទទួលបន្ទុក​ផែនការ​ ០១រូប​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter