មាតិកា
ក្រុមការងារចុះអធិការកិច្ចចាប់ពីឃុំកំពង់លួង រហូតដល់ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង
ចេញ​ផ្សាយ ០៩ មករា ២០២៣
60

ថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម  ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ ដោយមានការចូលរួម ពីលោក នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខាងជើងបឹងទន្លេសាប លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ កងរាជអាវុធហត្ថស្រុកក្រគរ និងមន្រ្តីជំនាញមួយចំនួនទៀត បានអញ្ជើញចុះមកសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ ជាតិបង្គ្រាបបទល្មើសជលផល​ ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់
លោកឧត្តមសេនីយ៍ទោ សាន្ដ ប៊ុនធឿន 
រួចមក ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូលះបង់របស់សមាជិកក្រុមអន្តរាគមន៍​ទាំងអស់ដែលកំពុងបំពេញបេសកកម្មជូនជាតិ និងប្រជាជនក្នុងបុព្វហេតុការពារធនធានធម្មជាតិ (មច្ឆាជាតិ និងព្រៃលិចទឹក) និងសហការ បង្រ្គាបបទល្មើសជលផលក្នុងបឹងទន្លេសាប​ ។ នាឱកាស ចុះសួរសុខទុក្ខកងកំលាំងអន្តរាគមន៍នេះ ឯកឧត្តម បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និង​អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចែកជូនមានដូចជា ថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់សមត្ថកិច្ចចម្រុះថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលប្រចាំការនៅបឹងទន្លេសាប​ ។​ បន្ទាប់មកឯកឧត្ដម បានដឹកនាំក្រុមការងារចុះអធិការកិច្ចចាប់ពីឃុំកំពង់លួង រហូតដល់ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង
ដោយប្រើប្រាស់កំលាំងសរុប ១៨នាក់ និងកាណូតចំនួន ២គ្រឿង បាន រុះរើនិងបំផ្លាញចោលរបាំងសាច់អួនខុសក្រឡា នឹងលើសប្រវែងកំណត់
វត្ថុតាង រុះរើ បំផ្លាញ់ចោល ជាលទ្ធផលបាន០១ ករណី 
- របាំង០៧ ខ្សែ ប្រវែង ១៧៥០ម៉ែត្រ
- លូកង ចំនួន ០៣មាត់
- ក្បាលបរចំនួន ០២គ្រឿង
- បង្គោល ចំនួន ៣០០ដើម
- ចាក់លែងត្រី ១២០គីឡូក្រាម
ជាចុងក្រោយឯកឧត្តម បានអប់រំ ណែនាំដល់ប្រជាសាទ ឲ្យបញ្ឈប់រាល់ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter