មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជំរុញការ ទប់ស្កាត់​ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៩ មករា ២០២៣
81

ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម  ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជំរុញការ ទប់ស្កាត់​ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ​ ខេត្តពោធិ៍សាត់​ ។​ កិច្ចប្រជុំនេះ ត្រូវធ្វើឡើងនៅសាលប្រជុំខេត្ដ ដោយមានការចូលរួមពី លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សាន្ដ ប៊ុនធឿន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតំណាង​អគ្គស្នងការនគរបាលជាតិ​ លោកប្រធានមន្ទីរ លោកនាយខណ្ឌ លោកនាយផ្នែកក្រគរ លោកសង្កាត់កំពង់លួង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។ 
តាមស្មារតីនៃកិច្ចប្រជុំ៖
- ក្រុមការងារចុះផ្សព្វផ្សាយដល់ប្រជានេសាទមិនឲ្យពួកគាត់ដាក់ ត​ របាំងលប ភ្ជាប់គ្នា គឺតម្រូវឲ្យដាក់ដាច់ៗគ្នាតាមប្រវែងបានកំណត់ ដោយក្រុមការងារនឹងចុះផ្សព្វផ្សាយចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ ខែ មករា ឆ្នាំ២០២៣នេះ ។
- ថ្ងៃព្រហស្បតិ៍ ខែមករា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត -ស្រុក និងក្រុមការងារថ្នាក់ជាតិនឹងចុះបង្រាបបទល្មើសនេសាទជាក់ស្ដែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter