មាតិកា
កិច្ច​ប្រជុំ​ពង្រឹង​ការ​ងារ​ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ នៅ​ឃុំ​តាលោ​ ស្រុក​តាលោសែន​ជ័យ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១០ មករា ២០២៣
253

ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣​ លោក ផាត់ សារុន ប្រធាន​ការិយាល័យ​ផលិតកម្ម​ និងបសុព្យាបាលខេត្ត​ និង​លោកសោម​ វើន អនុការិយាល័យ​ សហការ​ជាមួយលោក ស្មឿន ដារ៉ូ មន្ត្រីទទួលផ្នែកស្រុកតាលោសែនជ័យ​ បាន​រៀបចំ​កិច្ច​ប្រជុំ​ពង្រឹង​ការ​ងារ​ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ នៅ​ឃុំ​តាលោ​ ស្រុក​តាលោសែន​ជ័យ

   - ភ្នាក់ងារសុខភាពសត្វភូមិសរុប ១៦ នាក់ /២២ ភូមិ

  +គោលបំណង:

   - ពង្រឹង​ការទំនាក់ទំនង សហការការងារ និងសកម្មភាពការងារជំនាញជាមួយរដ្ឋអំណាចមូលដ្ឋានជានិរន្ត ។

  - ការរាយការណ៍ករណីមានសត្វឈឺឬផ្ទុះជំងឺសត្វឲ្យទាន់​ពេលវេលា​

   - រៀបចំផែនការ/កម្មវិធីចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកគោក្របីទូទាំង ឃុំតាលោ (២២ភូមិ) ចាប់ពីថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២៣ តទៅចែកចេញជា ១១ ក្រុម។ 

   - បានជ្រើសរើសលោក សុខ​ សារឿន ជាអនុប្រធានភ្នាក់ងារឃុំតាលោ

   - បានផ្តល់ថ្នាំព្យាបាលសត្វ ថ្នាំសម្លាប់មេរោគនិង​សម្ភារៈ​បរិក្ខា​បសុពេទ្យ​មួយចំនួនដល់ភ្នាក់សុខភាពសត្វ​ភូមិ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter