ថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានអញ្ជេីញចូលរួមកិច្ចប្រជុំនៅសាលាក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព លោកឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ នឹងមានការចូលរួមពីលោក សុង សុធាអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងមន្ទីរធនធានទឹក មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្មខេត្ត ការិយាល័យជំនាញក្នុងក្រុង និងចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ។
របៀបវារ:
- ពិភាក្សាការងារ របស់ការិយាល័យសេដ្ឋកិច្ចអភិវឌ្ឍន៍សហគមន៍ ដែលទាក់ទងនិងមន្ទីរជំនាញ
- ពិភាក្សាការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវសហការណ៍ យ៉ាងជិតស្និតជាមួយក្រុង និងសង្កាត់
- ពិភាក្សាការងារ មន្ទីរអភិវឌ្ឍន៍ជនបទ ដែលទាក់ទង ជាមួយក្រុង និងសង្កាត់
- ពិភាក្សាការងារ មន្ទីធនធានទឹក ដែលត្រូវមានការទាក់ទង ក្រុង និងសង្កាត់
- មតិណែនាំ និងផ្តល់អនុសាសន៍ របស់លោក ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត ស្តីពី ការងារសំខាន់ ដែលអង្គប្រជុំបានលើកឡើង ក្នុងវិស័យទាំងបី ត្រូវសហការណ៍ជាមួយក្រុង និងសង្កាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម