មាតិកា
វិធានការ​ម៉ឺងម៉ាត់​ស្ដីពីការពង្រឹង និងជំរុញការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១០ មករា ២០២៣
61

ថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ យោងតាម ស្មារតីអង្គប្រជុំ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តម  ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ឡាយ វិសិដ្ឋ អភិបាលរងខេត្ដ ស្ដីពីការពង្រឹង និងជំរុញការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយដាក់ចេញវិធានការណ៍ ២ចំនុចគឺ៖
-​ បន្ដចុះអប់រំផ្សព្វផ្សាយ និង​ចុះបង្ក្រាបបទល្មើសជាក់​ស្ដែង​ ។ 
ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិមាន៖
+ ក្រុមការងារថ្នាក់ជាតិដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន្ដ ប៊ុនធឿន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស  លោកតំណាងអគ្គស្នងការនគរបាលជាតិ លោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប។ 
+ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មាន លោក ភុំ វិមល នាយខណ្ឌ រួមមានលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង
+ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមជាមួយ ប៉ូលីសសេដ្ឋកិច្ចខេត្ដពោធិ៍សាត់ យោធាខេត្ដ កងរាជអាវុធហត្ថខេត្ដ -ស្រុកក្រគរ
ឃុំពាក់ព័ន្ធ មានឃុំកំពង់លួង
ឃុំ ក្បាលត្រាច ឃុំ អន្សាចំបក់ ក្រុមការងារបានចុះផ្សព្វផ្សាយ នូវវិធានការណ៍០២ចំនុច
ដល់ប្រជានេសាទ ទាំង០៣ឃុំ មានចំនួន ប្រមាណ ៩០នាក់ ក្នុងនោះស្ដ្រី ០២នាក់ 
ដូចមានខ្លឹមសារខាងក្រោម៖
- ទុក ឱសានវាទ ចំពោះរបាំងលបដែលប្រជានេសាទដាក់ខុសក្រឡា និងលើសប្រវែងកំណត់ ទុកឲ្យរុះរើដោយខ្លួនឯង និងមិនតម្រូវឲ្យពួកគាត់ដាក់ ត របាំងលប ភ្ជាប់គ្នាទេ ត្រឹមថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣​ ជាកំហិត
- បន្ទាប់ពីនោះ ក្រុមការងារថ្នាក់ជាតិ ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នឹងចុះអនុវត្ដ បង្ក្រាបបទល្មើសនេសាទជាក់ស្ដែង ដោយពុំមានអនុគ្រោះឡើយ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter