ថ្ងៃអង្គារ៍៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ការិយាល័យក្សេត្រសាស្រ្តបានជូនដំណើរ មន្ត្រីGDA និងតំណាងអង្កការ FAO ចុះសំភាសន៍ មន្ត្រីកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុក តាលោសែនជ័យ ស្រុកកណ្តៀង ក្រវាញ និងបាកាន ដោយមានអ្នកចូលរួមតាមស្រុកនីមួយៗមានតំណាងឃុំ ៣នាក់/៣ឃុំ សហគមន៍៣នាក់/៣សហគមន៍ និងអ្នកលក់ធាតុចូលកសិកម្ម១នាក់អ្នកលក់គ្រឿងយន្តកសិកម្ម១នាក់ អ្នកនាំចេញ១ នាក់និង អ្នកប្រមូលទិញ១នាក់ ។ចំពោះសំណួរនៃការសំភាសន៍ទាក់ទងនិង៖ -បរិបទកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន -ជីវភាពផ្ទាល់ខ្លួន និងក្នុងមូលដ្ឋាន ក៏ដូចជាក្នុងសហគមន៍ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម