មាតិកា
កិច្ចប្រជុំពង្រឹងរបៀបរបបការងារពាក់ព័ន្ធការិយាល័យជំនាញ ជាមួយមន្ទីរវិស័យ៣ (កសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ)
ចេញ​ផ្សាយ ១១ មករា ២០២៣
186

ថ្ងៃអង្គារ៍៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក​ មាស​ សេត​ ប្រធានការិយាល័យ​ក្សេត្រសាស្រ្ត​ និងផលិតភាពកសិកម្ម​​ចូលរួមកិច្ចប្រជុំនៅសាលាក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ នឹងមានការចូលរួមពីលោក​ សុង សុធា អភិបាលរង​នៃគណៈ​អភិបាលក្រុងពោធិ៍សាត់ មន្ទីរធនធានទឹក មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម

ខេត្ត ការិយាល័យជំនាញក្នុងក្រុងនិងចៅសង្កាត់ 

ក្រុមប្រឹក្សាសង្កាត់​ ។ របៀបវារ:នៃកិច្ចប្រជុំរួមមាន៖

-​ពិភាក្សាការបន្សីការងារការិយាល័យជំនាញ រវាងមន្ទីរជំនាញ (កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ) និងក្រុង សង្កាត់

-​ មតិណែនាំ និងផ្តល់អនុសាសន៍ របស់លោក ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត ស្តីពីការងារ​សំខាន់ដែលអង្គប្រជុំបានលើកឡើង ក្នុងវិស័យទាំងបីត្រូវសហការណ៍ជាមួយក្រុង និងសង្កាត់​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter