មាតិកា
ការ ពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងអន្តរាគមន៍បើកទឹក ជូនប្រជាកសិករ ក្នុងភូមិច្រប់ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងខ្វះខាតទឹកជាចាំបាច់
ចេញ​ផ្សាយ ១១ មករា ២០២៣
84

ថ្ងៃអង្គារ៍៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ បានអមដំណើរ ជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងអន្តរាគមន៍បើកទឹក ជូនប្រជាកសិករ ក្នុងភូមិច្រប់ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងខ្វះខាតទឹកជាចាំបាច់។ ចំពោះការងារបង្កបង្កេីនផល​ស្រូវរដូវប្រាំង ក្នុងឃុំស្វាយដូនកែវ ផ្ទៃដីអនុវត្តបានសរុបចំនួន​២,៥២០ហិកតា(លើសផែនការ) ក្នុងនោះផែនការសរុប​១,០៧០ហិកតា។ សម្រាប់ទូទាំងស្រុកបាកាន ផ្ទៃដីអនុវត្តបាន២៤,១២៦ហិកតា(លើសផែនការ)​ នៃផែនការ​៧,២០០ហិកតា៕

ចំនួនអ្នកចូលទស្សនា
Flag Counter