ថ្ងៃអង្គារ៍៤រោច ខែបុស្ស ឆ្នាំខាលចត្វស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ សហការជាមួយអង្គការ RECOFTC បានរៀបចំពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍រវាងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ជាមួយប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន៣សហគមន៍(សហគមន៍ព្រៃឈើភូមិព្រៃខ្លា ភូមិជ័រម្គាន ឃុំត្នោតជុំ និងសហគមន៍ព្រៃឈើភូមិអូរអាចមន៍កុក ឃុំអូរសណ្តាន់) ក្រោមអធិបតីភាពលោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និង លោក គឺ គឹមណូ អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ។ ពិធីនេះរៀបចំឡើង ស្ថិតនៅក្នុងភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានសមាជិកចូលរួមចំនួន១៥០នាក់/ស្រ្តីចំនួន៦៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម