មាតិកា
ការ ចុះផ្សព្វផ្សាយ នូវវិធានការណ៍០២ចំនុចដល់ប្រជានេសាទ នៅស្រុកក្រគរ
ចេញ​ផ្សាយ ១១ មករា ២០២៣
173

ថ្ងៃអង្គារ៍៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក ភុំ វិមល នាយខណ្ឌ រួមជាមួយផ្នែក/សង្កាត់ បានអមដំណើរ ក្រុមការងារថ្នាក់ជាតិដឹកនាំដោយ លោកឧត្តមសេនីយ៍ទោសាន្ដ ប៊ុនធឿន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយលោក ខាត់ពុយ អភិបាលរងស្រុកក្រគរ ដោយមានការចូលរួមពី ឃុំពាក់ព័ន្ធ មានឃុំកំពង់លួង

ឃុំ ក្បាលត្រាច ឃុំ អន្សាចំបក់ បានចុះផ្សព្វផ្សាយ នូវវិធានការណ៍០២ចំនុចដល់ប្រជានេសាទ ទាំង០៣ឃុំ មានចំនួន ប្រមាណ៩០នាក់ ក្នុងនោះស្ដ្រី ០២នាក់។ដូចមានខ្លឹមសារខាងក្រោម៖

- ទុក ឱសានវាទ ចំពោះរបាំងលបដែលប្រជានេសាទដាក់ខុសក្រឡា និងលើសប្រវែងកំណត់ ទុកឲ្យរុះរើដោយខ្លួនឯង និងមិនតម្រូវឲ្យពួកគាត់ដាក់ ត របាំងលប ភ្ជាប់គ្នាទេ ត្រឹមថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣​ ជាកំហិត

- បន្ទាប់ពីនោះ ក្រុមការងារថ្នាក់ជាតិ ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ នឹងចុះអនុវត្ដ បង្ក្រាបបទល្មើសនេសាទជាក់ស្ដែង ដោយពុំមានអនុគ្រោះឡើយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter