ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសជលផលនៅបឹងទន្លេសាបប្រចាំការនៅកន្លែងអភិរក្សជ្រោយស្តី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ដៀប បូរ៉ា តំណាងរដ្ឋបាលជលផល លោក ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក វរសេនីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគបាលជាតិ សហការចូលរួមពីលោកនាយផ្នែក-លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង យោធានិងកងរាជអាវុធស្រុក ចុះប្រតិបត្តិការបង្ក្រាបបទ ល្មើសនេសាទ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បានរុះរើនិងបំផ្លាញចោលរបាំងសាច់អួនលើសប្រវែង និងខុសក្រឡានៅនឹងកន្លែង ចំនួន ១០ខ្សែ ទទួលលទ្ធផលដូចខាងក្រោម៖
-របាំងសាច់អួន ប្រវែង ១.២០០ម៉ែត្រ
-ប ចំនួន ០៤គ្រឿង
-លូ ចនួន ០៥គ្រឿង
-បង្គោល-ចម្រឹង ចំនួន ១០៥ដើម
-លេងត្រីចម្រុះ ចំនួន ៥០គីឡូក្រាម
+អប់រំណែនាំប្រជានេសាទអោយប្រើឧបករណ៍នេសាទរបាំងសាច់អួនត្រូវក្រឡា និងប្រវែងកំណត់ ចំនួន ១០គ្រួសារ
+កម្លាំងសរុប ចំនួន ២០នាក់
+មធ្យោបាយកាណូត ចំនួន ០៣គ្រឿង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម