ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបើកទ្វាទឹកតាមប្រព័ន្ធមេកានិច្ច នៅទំនប់ដំណាក់អំពិល សម្រាប់បញ្ជូន ចែកចាយទឹក និងស្រោចស្រពដល់ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ជូនប្រជាកសិករ ក្នុងស្រុកបាកាន ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ដែលកំពុងត្រូវការទឹកជាចាំបាច់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម