មាតិកា
ការសួរសុខទុក្ខ​ និងឱកាសប្រគល់ថវិការ​ ក្រោយធូរស្រាយពីជំងឺ​ នៅ​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១២ មករា ២០២៣
64

ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងក្រុមបណ្តាញសមាគមនារី អង្គភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ បានប្រគល់ថវិកាចំនួន ២០០.០០០រៀល ក្នុងឱកាសសួរសុខទុក្ខដល់ លោកស្រី សួង កញ្ញា ប្រធានបណ្តាញសមាគមនារី ដែលបានទទួលការវះកាត់ព្យាបាលជំងឺពោះវៀន​ដុះខ្នែង នៅមន្ទីរពេទ្យឯកជន រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០២២ កន្លងទៅ​ ។ ដោយបច្ចុប្បន្ន លោកស្រីបានធូរស្បើយ និងបាន​មកបំពេញការងារតាមធម្មតាវិញដូចដេីម​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter