ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំសកម្មភាព រៀបចំដាក់ដាំកូនផ្ការបស់ មន្ទីរ ដោយមានការចូលរួមពីមន្រ្តីការិយាល័យជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដេីម្បីដេីម្បីលម្អសោភ័ណភាពក្នុងបរិវេណមន្ទីរ ។