ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោកផាត់ វុទ្ធី មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះតាមដាន និងត្រួតពិនិត្យការងារសាងសង់ឡជីវឧស្ម័ន និងបញ្ចប់សុពលភាពឡក្នុងទម្រង់(១០ខ)ចំនួន ៥ឡ(កណ្តៀង២ឡ បាកាន ៣ឡ) ព្រមទាំងបានចុះត្រួតពិនិត្យរោងជី និងបានចុះសួរសុខទុក្ខកសិករដែលបានប្រេីប្រាស់ជីឡសម្រាប់ស្រោចស្របដំណាំបន្លែ និងលោក ស្មឿន ដារ៉ូ មន្ត្រីការិយាល័យ បានចូលរួមចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោក្របី នៅស្រុកតាលោសែនជ័យ ដែលមានលទ្ធផលដូចខាងក្រោម៖
+វ៉ាក់សាំងមានចំនួន ៥.៥០០ក្បាល(កម្រិត)
+លទ្ធផល
-ឃុំផ្ទះរុង ចាក់បាន ២.១០៨ក្បាល
-ឃុំតាលោ ចាក់បាន ១៤៤ក្បាល សរុប ស្មេី ២.២៥២ក្បាល(គោសុទ្ធ)
+ផែនការបន្ត
បន្តផ្សព្វផ្សាយ និងចាក់ដល់សត្វជូនប្រជាពលរដ្ឋរហូតគ្រប់ផែនការ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម