ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំនៅសាលប្រជុំមន្ទីរកសិកម្មខេត្ត ដោយមានការចូលរួមពី លោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខ័ណ្ឌរដ្ឋបាលជល លោក លោកស្រី ប្រធាន អនុប្រធាន និងមន្រ្តី ពាក់ព័ន្ធ ការិយាល័យជំនាញទាំង១០ ។
របៀបវារ:នៃកិច្ចប្រជុំរួមមាន៖
- ពិភាក្សាការបន្ស៊ីការងារ របស់ការិយាល័យជំនាញ និងក្រុមការងារបូកសរុបរបាយការណ៍ ឱ្យបានម៉ដ្ឋចត់ ច្បាស់លាស់ត្រឹមត្រូវ ។
- មតិណែនាំ និងផ្តល់អនុសាសន៍ របស់លោក ប្រធានមន្ទីរ ស្តីពីការងារសំខាន់ដែលអង្គប្រជុំបានលើកឡើង ក្នុងវិស័យកសិកម្ម ត្រូវបន្តរសហការណ៍ឱ្យកាន់តែល្អប្រសេីរ ។