មាតិកា
កិច្ចប្រជុំ ពិភាក្សា ស្តីពីការសិក្សា តម្លៃ ធ្វើរបាំងបេតុងការពារច្រាំងស្ទឹងបាក់ និងជួសជុលផ្លូវ នៅក្នុងស្រុក កណ្តៀង និងក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ១៣ មករា ២០២៣
83

ថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំ ពិភាក្សា ស្តីពីការសិក្សា តម្លៃ ធ្វើរបាំងបេតុងការពារច្រាំងស្ទឹងបាក់ និងជួសជុលផ្លូវ នៅក្នុងស្រុក កណ្តៀង និងក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ នៅបន្ទប់ប្រជុំផ្ទាល់របស់ឯកឧត្តម ។​ ដោយ​មានការចូលរួម លោក លោកស្រី អនុប្រធានមន្ទីរ ធនធានទឹក សារធារណៈការ អភិវឌ្ឍន៍ជនបទ និងមន្ទីរកសិកម្ម លោកអភិបាលស្រុក កណ្តៀង អភិបាលរងក្រុងពោធិ៍សាត់ អ្នកចូលរួមសរុប ចំនួន ០៨នាក់ ស្រី ០១នាក់ ។​ ជា​លទ្ធផលការពិភាក្សា 
១-ស្រុកកណ្តៀង ច្រាំងបាក់ធ្ងន់ធ្ងរ ចំនួន ០៩កន្លែង ប្រវែង ៣៨៥ ម៉ែត្រការ៉េ 
២-ក្រុងពោធិ៍សាត់ ច្រាំងបាក់ធ្ងន់ធ្ងរ ចំនួន ០៤កន្លែង ប្រវែង ៤៩០ ម៉ែត្រការ៉េ តាមរយះការសិក្សាតម្លៃ របស់មន្ត្រីបច្ចេកទេសរបស់មន្ទីរសារធារណ:ការ បានបញ្ជាក់​ថាការចំណាយថវិកា ៣៥០ ដុល្លា ក្នុង ០១ម៉ែត្រការ៉េ ចំពោះការបាក់ច្រាំងទំហំ មធ្យម និងតូចតាច លោកអភិបាលស្នើរសុំអោយមន្ទីរកសិកម្មជួយជាបង្គោល ។

ចំនួនអ្នកចូលទស្សនា
Flag Counter