ថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិមាន :
+ ក្រុមការងារថ្នាក់ជាតិដឹកនាំដោយ លោកឌៀប បូរ៉ា នាយរងអធិការរដ្ឋបាលជលផលខាងជើង បឹងទន្លេសាប លោកតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតំណាងអគ្គស្នងការនគរបាលជាតិ
+ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មាន លោក ភុំ វិមល នាយខណ្ឌ រួមមានលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង រួមជាមួយ ប៉ូលីសសេដ្ឋកិច្ចខេត្ដពោធិ៍សាត់ យោធាខេត្ដ កងរាជអាវុធហត្ថខេត្ដ -ស្រុកក្រគរ បានចុះអធិការកិច្ចដោយប្រើប្រាស់កំលាំងសរុប ២៦នាក់ និងកាណូតចំនួន ៥គ្រឿង បាន រុះរើនិងបំផ្លាញចោលរបាំងសាច់អួនខុសក្រឡា នឹងលើសប្រវែងកំណត់ នៅចំនុចព្រំប្រទល់ពោធិ៍សាត់- កំពង់ឆ្នាំង និងចំនុចខាងជើងកោះជន្លាក្រាស់ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត
វត្ថុតាង រុះរើ បំផ្លាញ់ចោល ជាលទ្ធផលបាន០២ ករណី
- របាំងសាច់អួន ០៧ ខ្សែ ប្រវែង ១៨៥០ម៉ែត្រ
- លូកង ចំនួន ០៥មាត់
- របាំងស្បៃមុង ១២ ខ្សែ ប្រវែង ១៦០០ ម៉ែត្រ
- លូកងស្បៃមុង ៨មាត់
- បង្គោល ចំនួន ៣៥០ដើម
- ចាក់លែងត្រី ៥០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម