មាតិកា
លោក ហៃ ធូរ៉ា ប្រធានមន្ទីរ និងសហការី បានចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១២ ដល់១៤ ខែមករា ឆ្នាំ២០២៣ នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៥ មករា ២០២៣
100

ថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ 

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារមានលោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និង បានចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១២ ដល់១៤ ខែមករា ឆ្នាំ២០២៣ នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់​ បណ្ដាលឲ្យមានការប៉ះពាល់ដល់ស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន ៣ឃុំ រងគ្រោះធ្ងន់ធ្ងរ (អាចនឹងខូចខាតទាំងស្រុង) សរុបផ្ទៃដីចំនួន ១.២៤០ហិកតា ស្មេី​នឹង​៨៨០គ្រួសារ ក្នុងនោះ÷

- ឃុំកញ្ជរ= ១០ភូមិ = ៥៧៩គ្រួសារ = ៨៥៣ហិកតា

- ឃុំអន្លង់វិល= ១៦ភូមិ = ២៧៦គ្រួសារ = ៣៣៨ហិកតា

- ឃុំស្យា= ០១ភូមិ = ២៥គ្រួសារ = ៤៦ហិកតា។

សម្រាប់ដំណាំស្រូវដែលរងការលិចលង់ គឺកំពុងស្ថិតក្នុងដំណាក់កាលសំណាប និងដំណាក់កាលកកើតគួរ។

ចំនួនអ្នកចូលទស្សនា
Flag Counter