មាតិកា
កម្មវិធី ចែកកូនត្រីអណ្តែង និងចំណីត្រី ដល់ក្រុមគ្រួសារយុទ្ធជន នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំ ព្រងឹល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៦ មករា ២០២៣
67

ថ្ងៃ​អាទិត្យ​ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ រួមនឹង​លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និងក្រុមការងាររដ្ឋបាលជលផល បានមកចូលរួមកម្មវិធី ចែកកូនត្រីអណ្តែង និងចំណីត្រី ដល់ក្រុមគ្រួសារយុទ្ធជន នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំ ព្រងឹល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ផេង គឹមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ និងមានការចូលរួមពីប្រតិភូអមដំណើរ មាន លោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្ម និងសហការី ដោយមានការចូលរួមពី លោកអភិបាលស្រុកភ្នំក្រវាញ ទាហ៊ាន និងគ្រួសារយុទ្ធជន​ ចូលរួម ចំនួន ១៦៨ គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន កូនត្រីអណ្តែង ចំនួន ៤៥០ក្បាល ចំណីត្រី​ ២ការ៉ុង ចំនួន ៥០ គីឡូក្រាម និងថវិកា ចំនួន ២០.០០០ រៀល បន្ទាប់មកឯកឧត្តម និងក្រុមការងារបានចូលរួម លែងកូនត្រី តាមស្រះរបស់គ្រួសារយុទ្ធជនផ្ទាល់ផង​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter